Left Out Banner
Right Out Banner

កំពូល​ស្មា​ត​ហ្វូ​ន​ល្អ​ឯក​ឆ្នាំ​២០១៨ Huawei P20 និង Huawei P20 Pro

261

ទូរស័ព្ទ ៖ លោក ឡា​ង សុ​លី​ណា ជាង​ថតរូប​អាជីព​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុ​ជាមួយ​រូប​បាន​ឲ្យ​ដឹង “Huawei P20 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់​ស្រស់​ស្អាត​ទាក់ទាញ​តួ​ធ្វើ​ពី​កញ្ចក់ និង​លោហធាតុ​ដ៏​រលើបរលោង​ការពារ​ធូលី និង​ការពារ​ទឹក​ថែម​ទៀត​ផង​។ P20 មាន​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 128GB ភ្ជាប់​ជាមួយនឹង microSD Card មាន​រ៉េ​ម​ទំហំ 4GB​។ រឹតតែ​ពិសេស កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei P20 ប្រើប្រាស់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ ដែល​កាមេរ៉ា​សម្រាប់​ចាប់​យក​រូបភាព​ពណ៌​មាន ទំហំ 12MP f/1.8 RGB sensor និង កាមេរ៉ា​សម្រាប់​ចាប់​យក​រូបភាព​ស​ខ្មៅ​មាន​ទំហំ 20MP f/1.6 monochrome sensor​។

ចំណែកឯ​កាមេរ៉ា​មុខ​វិញ​មាន​ទំហំ​រហូត​ដល់​ទៅ​24 MP មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផ្តិត​យក​រូបភាព Selfie បាន​ស្អាត​ល្អ​។ Huawei P20 មាន​ថាមពល​ថ្ម​ទំហំ 3400mAh ប្រើប្រាស់​នូវ​បច្ចេកវិទ្យា fast charging​។ ចំណែកឯ Huawei P20 Pro វិញ ប្រើប្រាស់​នូវ​កាមេរ៉ា​ខាងក្រោយ Leica ចំនួន​3​គ្រាប់ មាន​បី​ទំហំ គឺ 40MP+8MP+20MP ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា AI​។ ចំពោះ​កាមេរ៉ា Selfie វិញ ស្មា​ត​ហ្វូ​ន Huawei P20 Pro បាន​បំពាក់​នូវ​កាមេរ៉ា​ទំហំ 24MP ដូច​គ្នា​ទៅ​នឹង​ស្មា​ត​ហ្វូ​ន Huawei P20 ហើយ​កាមេរ៉ា​មុខ​នេះ ក៏​អាច​ប្រើប្រាស់​នូវ​មុខងារ Light Fusion បាន​ផង​ដែរ​។ ស្មា​ត​ហ្វូ​ន​នេះ​មាន​រ៉េ​ម​ទំហំ 6GB និង​ម៉េ​មូ​រី​ទំហំ 128GB​។ ស្មា​ត​ហ្វូ​ន​នេះ​មាន​ថាមពល​ថ្ម 4,000mAh ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Huawei’s SuperCharger fast charging​។

លោក សុ​លី​ណា​បន្ថែម​ថា​៖ “​បើ​ចង់បាន​រូបថត​ស្អាត ស្រឡាញ់​ការ​ថតរូប រូបថត​ស្រស់​ស្អាត​ដូច កាមេរ៉ា​អាជីព Huawei P20 P20 Pro គឺជា​ជម្រើស​ល្អ​បំផុត ធានា​ថា​មិន​ខកបំណង មិន​ថា​ពេល​ណា ទីកន្លែង​ណា រឺ​កន្លែង​ដែល​គ្មាន​ពន្លឺ​ក៏​ដោយ ក៏​យើង​នូវ​តែ​ទទួល​បាន​រូបថត​ច្បាស់​ល្អ​ជាមួយនឹង​កាមេរ៉ា Leica ដែល​ពាក់​នៅ​លើ​ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​នេះ​។ គួរ​រំលឹក​ថា​កំពូល​ស្មា​ត​ហ្វូ​ន Huawei P20 P20 Pro កំពុង​ដណ្តើម​បាន​ពាន់រង្វាន់​ជា​កំពូល​ស្មា​ត​ហ្វូ​ន​ល្អ​ឯក មាន​កាមេរ៉ា​ថតរូប​ស្អាត​ដាច់​គេ​ប្រចាំ​ឆាំ​២០១៨ ពី TIPA​។

បច្ចុប្បន្ន Huawei P20 មាន​តម្លៃ $689 ថែម កាស Wireless Huawei FreeBuds, ជ​ញ្ចី​ង​សុខភាព Huawei Smart Scale, ស៊ី​ម​ស្មា​ត កញ្ចប់​ធំ​ហ្មង 24 ស​ប្តា​ហ៍ សរុប​ជា​សាច់ប្រាក់ $289 ចំណែកឯ P20 Pro មាន​តម្លៃ $859 ថែម កាស Wireless Huawei FreeBuds និង ស៊ី​ម​ស្មា​ត កញ្ចប់​ធំ​ហ្មង 24 ស​ប្តា​ហ៍ សរុប​ជា​សាច់ប្រាក់ $269” នៅ​គ្រប់​ហាង​លក់​ទូរ​សព្ទ ហាង​ដែល​មាន​បុគ្គលិក​ផ្នែក​លក់ រឺ ហាង​ដែល​មាន​ស្លាក​សញ្ញា Huawei៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង