Left Out Banner
Right Out Banner

គ្មាន​មូលដ្ឋាន​កងទ័ព​ចិន​នៅ​លើ​ទឹកដី​កម្ពុជា ដូច​ការ​ចោទប្រកាន់​របស់​សារព័ត៌មាន​បរទេស​ខ្លះ

20

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋាភិបាល​បាន​បដិសេធ ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា តាម​រយៈ​សន្តិ​សី​ទ​សារព័ត៌​មាននៅ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​បាន​នាំ​អ្នក​សារព័ត៌មាន​មក​មើល​ផ្ទាល់​។ ជាមួយ​គ្នា​នោះ​ដែរ​គណៈរដ្ឋមន្ត្រី និង​ក្រសួងការពារជាតិ សហការ​ជាមួយ​មូលដ្ឋាន​សមុទ្រ​រាម ដើម្បី​បង្ហាញ​ថា នៅ​លើ​ទីតាំង​សមុទ្រ​រាម ដូច​ការ​ចោទប្រកាន់​របស់​សារព័ត៌មាន​បរទេស​ខ្លះ​បាន ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ពិត​អ្វី​ទាំងអស់ នា​ពេល​អ្នក​សារព័ត៌មាន​ប្រមាណ​៧០​នាក់ មក​ពី​អង្គភាព​ព័ត៌មាន ប្រមាណ​៣០​ទៅ​ដល់​ផ្ទាល់​។

លោក​នា​វី​ឯក អ៊ុ​ក សីហា មេបញ្ជាការ​រង​កងទ័ពជើងទឹក និង​ជា​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម បាន​ដឹកនាំ​អ្នក​សារព័ត៌មាន​ចុះ ទៅ​កាន់​មូលដ្ឋាន​សមុទ្រ​រាម និង​ពិនិត្យ​អគារ​មួយ​ចំនួន​។ តាម​ការ​ចុះ​ពិនិត្យ​គេ​មិន​បានឃើញ​មាន​វត្តមាន យោធា​ចិន​នៅ​ទៅ​នោះ​ទេ​។ លោក​បាន​អះអាង​មូលដ្ឋាន​សមុទ្រ​រាម​មាន​ទំហំ​តូច ហើយ​គ្មាន​មូលដ្ឋាន កងទ័ព​បរទេស​ណា​មក​ឈរជើង​នៅ​ទី​នេះ​ទេ​មាន​តែ​កងកម្លាំង​កម្ពុជា​។ លោកនាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​បញ្ជាក់​ក្រោយ​ពេល​ពិនិត្យ​ទីតាំង​នានា​នោះ​ថា​៖ «​អ្នក​សារព័ត៌មាន​ទាំង​ជាតិ និង​អន្តរជាតិ​បានឃើញ​ហើយ​ថា វា​គ្មាន​កងទ័ព​បរទេស​នៅ​ទីនោះ​ទេ​។

យើង​មិន​ត្រូវការ​កងទ័ព​បរទេស​មក​ដើម្បី​អ្វី និង​មិន​ចាំបាច់​នោះ​ទេ​»​។ ពេល​នេះ​បញ្ជាក់​ថា សារព័ត៌មាន​បរទេស​ដែល​បាន​ផ្សាយ​ចោទប្រកាន់​ថា មាន​កងទ័ព​ចិន​នោះ​គឺជា​ព័ត៌មាន​ក្លែងក្លាយ​។ លោក ឈុំ សុ​ជាតិ បាន​បន្ត​ថា នៅ​មូលដ្ឋាន​សមុទ្រ​រាម​មិន​មាន​កម្លាំង​ទ័ព​ចិន​នោះ​ទេ​។ លោក​ថា គ្មាន​សំណង់ (​អគារ​ថ្មី ឬ​កម្លាំង​របស់​ចិន ឬ​កងទ័ព​បរទេស​) ណា​បាន​សាងសង់​នៅ​ទីនោះ​ទេ​។ លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​សម្ដែង​អំណរ​គុណ​ដល់​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដែល​បាន​ចុះ​ទៅ​ដល់​មូលដ្ឋាន​សមុទ្រ​រាម​ដោយ​បាន​ចំណាយពេល​ចង់​ដឹង​ការ​ពិត​។

លោក​ថា អ្នក​សារព័ត៌មាន​ជា​សាក្សីផ្ទាល់ភ្នែក​ដោយ​បាន​ចុះ​មក​មើល​គ្មាន​ឃើញ​មូលដ្ឋាន​កងទ័ព​ចិន​នៅ​សមុទ្រ​រាម​នោះ​ទេ​។ លោក​បញ្ជាក់​ថា កាសែត​អា​មេ​រិ​កមួយ​ដែល​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​បែប​នេះ​នឹង​ត្រូវ ពិភពលោក​អស់ជំនឿ​លើ​សារព័ត៌មាន​នេះ​នៅ​ពេល​សារព័ត៌​មាននៅ​កម្ពុជា​ផ្សាយ​ពី​ការ​ពិត​។ ក្នុង​សកម្មភាព​ចុះ​ពិនិត្យ​អគារ​មួយ​ចំនួន និង​នាវា​នៅ​មូលដ្ឋាន​សមុទ្រ​រាម​នោះ​ក្រុម​អ្នក​សារព័ត៌មាន ជាតិ​បាន​ចូល​មើល ដោយ​គ្មាន​ការ​បិទ​បាំង​ណាមួយ​ទេ​។

មូលដ្ឋាន​សមុទ្រ​រាម​គ្រប់គ្រង​កម្លាំង​កងទ័ព ជើង​ទឹក​ខេត្ត​ចំនួន​៤(​ព្រះ​សីហ​នុ កោះកុង កំពត និង​កែប​) ហើយ​មូលដ្ឋាន​សមុទ្រ​រាម​មាន​កម្លាំង​ប្រមាណ ១,០០០​នាក់​។ គួរ​បញ្ជាក់​ថា​កាលពី​ពេល​ថ្មី​ៗ​នេះ​មាន​សារព័ត៌មាន The World Street Journal បាន​ចុះ​ផ្សាយ​ជុំវិញ​ថា មាន​មូលដ្ឋាន​កងទ័ព​ចិន​នៅ​សមុទ្រ​រាម ខេត្ត​ព្រះ​សីហ​នុ​។ តែ​ព័ត៌មាន​នេះ រដ្ឋាភិបាល កម្ពុជា​បាន​ប្រកាស​បដិសេធ​ថា ការ​លើក​ឡើង​របស់​សារព័ត៌មាន​ខាងលើ​នេះ ជា​ព័ត៌មាន ក្លែងក្លាយ មាន​ចរិត​ញុះញង់​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​កម្ពុជា​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង