Left Out Banner
Right Out Banner

សង្ស័យ​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ បើកភ្លើង​ខៀវ​ឱ្យ​ឈ្មួញ​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក នៅ​តំបន់​ភូមិសាស្ត្រ​ស្រុក​ប្រាសាទបាគង

55

ខេត្តសៀមរាប ៖ ប្រភព​ច្បាស់​ការណ៍​ពី​ប្រជាពលរដ្ឋ​ម្នាក់ រស់នៅ​តំបន់​ស្រុក​ប្រាសាទបាគង សុំ​មិន​បញ្ចេញ​ឈ្មោះ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩​នេះ បានឱ្យ​ដឹង​ថា ក្រុម​ឈ្មួញ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក ដែល​ជា​ដែន​ជម្រក​ត្រី​ពង​កូន នៅ​ក្នុងភូមិ​ភូមិ​ល្អក់ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប អស់​ប្រមាណ​ជាង​៣០​ហិ​កតា ដើម្បី​យក​មក​កាន់កាប់​ខ្លួនឯង និង​កាយ​អាចម៍ដី​ទៅ​លក់​ឱ្យ​គេ ប្រហែល យក​លុយ​បិទ​មាត់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​អស់ហើយ បានជា​មិនឃើញ​មាន ចុះ​ហាមឃាត់​។

ប្រភព​ដដែល​បន្ត​ថា ករណី​នេះ​ទំនងជា​មានការ​ឃុបឃិត​គ្នា​រវាង​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ក្នុង​ការ បើកដៃ​ឱ្យ​ឈ្មូ​ញ​ដែល​មាន​លុយ និង​មាន​អំណាច ឈូស​ឆាយ​ជីក​កាយ​ដី​ព្រៃ​លិច​ទឹក​ទាំងនោះ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ហើយ​មើលទៅ បានជា​ជីក​យក​អាចម៍ដី​បាន​ដោយ​រលូន អស់​ដី​ប្រមាណ​ជាង​៣០​ហិតា​។ ប្រភព​ដដែល​បាន​បន្ត​ថា ដី​ភាគច្រើន​នៅ​ក្នុងភូមិ​ល្អក់ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប គឺ​សុទ្ធតែ​ជា​កម្មសិទ្ធិ​របស់​បុគ្គល​មាន​លុយ និង​មាន​អំណាច តែ​ប៉ុណ្ណោះ​។ ចំពោះ​ពលរដ្ឋ​វិញ​គឺ​គ្មាន​ដី​កម្មសិទ្ធិ​ស្របច្បាប់​នោះ​ទេ ហើយ​គ្រាន់តែ​ដើរទៅ​ជិត ក៏​មិន​បាន​ផង​។

ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ល្អក់ សូម​អំពាវនាវ​ឲ្យ​ស្ថាប័ន​ជំនាញ​ជាប់​ពាក់ព័ន្ធ មេត្តា​ជួយ​អន្តរាគមន៍​អំពី​បញ្ហា​ខាងលើ​ផង ព្រោះថា ព្រៃ​លិច​ទឹក​គឺជា​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ ថែរក្សា​ការពារ និង​ផ្តល់​ជីវចម្រុះ ពិសេស​ព្រៃ​លិច​ទឹកជា​តំបន់​សម្រាប់​មច្ឆជាតិ ពង​កូន​ផង​ដែរ ហើយ​ព្រៃ​លិច​ទឹក​ក៏​មាន​សារៈសំខាន់​ក្នុង​ការ​រួមចំណែក​ក្នុង​ការ​លើក​ស្ទូ​យ និង ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ របស់​ពលរដ្ឋ​ផង​ដែរ​។ ចំណែក​លោក ខាំ លឿ អតីត​មេឃុំ​ក​ណ្តែ​ក បាន​ប្រាប់​អ្ន​កាសែត​ថា ការ​ស្តារ​ជីក​អាង​ចំនួន​៣០​ហិ​កតា យក​អាចម៍ដី​លក់ នោះ​លោក​ថា​គេ​មានច្បាប់​គ្រប់គ្រាន់​។

ចឹ​ង​ហើយ​អ្នកកាសែត​ផ្សាយ​អី​ផ្សាយ​ទៅ​គេ​មិន​ខ្វល់​ទេ​។ ទាក់ទិន​នឹង​ករណី​នេះ​ដែរ លោកស្រី មិ​ល សុ​គង្គា មេឃុំ​ក​ណ្តែ​ក មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​នា​ព្រឹក​ថ្ងៃ​ទី​២១​នេះ ដោយ​ខ​ល​ចូល​ជា​ច្រើន​ដង តែ​គ្មាន​អ្នក​លើក​។ ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើ​នេះ​ដែរ លោក សូ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​នា​ថ្ងៃ​ទី​២១​នេះ ដោយ​ខ​ល​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​លើក​។

ចំណែក លោក ជូ រ៉ា​មី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តសៀមរាប ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩​នេះ ដោយ​ទូរស័ព្ទ របស់​លោក​នៅ​ក្រៅ​តំបន់​សេវា​។ យ៉ាងនេះ​ក្តី​អ្នក​ព័ត៌មាន បាន​ផ្ញើ​សារ​រាយការណ៍​ជូន​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ដើម្បី​ឱ្យ​លោក​បាន​ជ្រាប​ពី​ដំណឹង​នេះ​ដែរ តែ​លោក​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​ឡើយ​៕ ប្រភព ៖ កោះសន្តិភាព

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង