Left Out Banner
Right Out Banner

បុរសម្នាក់ជាប់សង្ស័យ ពីបទមនុស្សឃាតដោយចេតនា

68

ខេត្តព្រះសីហនុ ៖ មនុស្សម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ទៀតសង្ស័យពីបទមនុស្សឃាតដោយចេតនា ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកព្រៃនប់ចាប់ឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅថ្ងៃទី២៧ ឧសភា ២០១៩នេះ​។ លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា ​ នៅវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២៦ ឧសភា ២០១៩ មុនឃាត់ខ្លួននេះ១យប់ នៅចំណុចលើផ្លូវលំជាប់ស្ថានីយប្រេងឥន្ធនៈតេលា ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មានករណីមនុស្សឃាត មួយកើតឡើងបង្កដោយជនសង្ស័យចំនួន០៣នាក់ ដោយក្នុងនោះត្រូវបានគេស្គាល់ថាមាន ១.ឈ្មោះ អឿន ធា ហៅអាលូន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ២.ឈ្មោះ វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងតភ្លើង មានទីលំនៅភូមិច្រកឫស្សី ឃុំច្រកឫស្សី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ៣.ឈ្មោះ វី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងភ្លើង មានទៅលំនៅដូចអ្នកទី១។

ដោយជនសង្ស័យទាំង៣ ខាងលើ បាននាំគ្នាយកដំបងវាយទៅលើជនរងគ្រោះឈ្មោះ ញ៉ែត រតនៈ ហៅណាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករររោងចក្រមានទីលំនៅក្រុមទី៣ ភូមិអូរឧកញ៉ាហេងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់នៅ នឹងកន្លែង (មូលហេតុទំនាស់ពាក្យសម្ដី)។ បន្ទាប់ពីធ្វើសកម្មភាពមិនបានប៉ុន្មាន សមត្ថកិច្ចនគរបាលអធិការដ្ឋាននគរបាលស្រុកបាន ធ្វើការឃាត់ខ្លួនជនសង្ស័យបានក្នុងចំណោម៣នាក់ គឺឈ្មោះ អឿន ធា ហៅអាលូន រីឯជនសង្ស័យ០២នាក់ទៀតរត់គេចខ្លួនបាត់។ បច្ចុប្បន្នកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ និងបន្តតាមប្រមាញ់ជនដៃដល់ទាំងពីរទៀត។

នេះការបំបែកសំណុំរឿងឃាតកម្មមួយទៀតភ្លាមៗបន្ទាប់ពីករណីឃាតកម្មចាក់សម្លាប់នៅក្នុងឃុំខាងលើក៏ទើបតែចាប់ជនដៃដល់បានពីម្សិល បន្ទាប់ធ្វើសកម្មភាពហើយគេចខ្លួនបាន២ថ្ងៃ៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង