Left Out Banner
Right Out Banner

បុរសម្នាក់ធ្លាក់ពីលើជាន់ទី៤ស្លាប់ភ្លាមៗ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត

64

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសវ័យជិត៦០ឆ្នាំម្នាក់ បានលោតពីលើជាន់ទី៤ បណ្ដាលឲ្យស្លាប់បាត់បង់យ៉ាងអាណោចអាធ័ម ខណៈពេលដែលគេដឹងថារូបគាត់មកបើកថ្នាំ។ តាមប្រភពពីស្ត្រីម្នាក់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុខណៈដែលនាងកំពុងតែអង្គុយលេងនោះ ក៏ស្រាប់តែលាន់ឮសូរសំឡេង។

លុះពេកក្រឡេកមើលទៅក៏ស្រាប់តែបានឃើញបុរសវ័យជិត៦០ម្នាក់ដេកនៅលើដី ធ្វើឲ្យនាងភ័យយាងខ្លាំង។តាមប្រភពដដែលបាន ប្រាប់បន្តទៀតថា មុនពេលលើតហេតុ បុរសរងគ្រោះបានមកបើកថ្នាំនៅជាន់ទី៤ខាងលើ និងដើរនិយាយទូរស័ព្ទ ចុះឡើៗក៏ធ្លាក់មក លើដីស្លាប់បែបនេះតែម្តង។

ក្រោយពេលកើតហេតុ ភ្លាមក្រុមគ្រូពេទ្យហាមមិនឲ្យមានអ្នកណាម្នាក់ថតរូបទេ ហើយក៏ បានឃើញមានប្រពន្ធកូនបុរស រងគ្រោះ មកដល់ និងយករថយន្តពេទ្យដឹកចេញបាត់ពីមន្ទីរពេទ្យបាត់ទៅ។ ពាក់ពន្ធ័ទៅនឹងករណីបុរសវ័យចំណាស់ម្នាក់ធ្លាក់ពីលើជាន់ទី៤ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតខាងលើនេះ គេមិនទាន់បានដឹងពីមូលហេតុ និងអត្តសញ្ញាណច្បាស់លាស់នៅឡើយនោះទេ៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង