Left Out Banner
Right Out Banner

មហាជនកំពុងឆ្ងល់ថា លោក ជួន ប៊ុនរឿន កំពុងតែលេងឆាកល្ខោន ឬជាការពិត ?

70

រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៩​ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ លោក ជួន ប៊ុនរឿន អគ្គនាយកភ្នាក់ងារ សារព័ត៌មាន​សង្គម និងជាសមាជិកក្រុមប្រឹក្សា ខណ្ឌជ្រោយចង្វារ បានឡាយបង្ហោះព័ត៌មានជាសាធារណៈប្រកាសមិនទទួលស្គាល់ប្រពន្ធទៀតទេ ហើយលោកនឹងប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំលែងលះប្រពន្ធជាទីស្រលាញ់។ បន្ទាប់ពីបែកធ្លាយរឿងរថយន្តតាកូម៉ា មួយគ្រឿង  ដែលប្រកាស និងប្តឹងសមត្ថកិច្ចថាបាត់ តាមពិតប្រពន្ធឈ្មោះ រ័ត្ន អារីយ៉ា ដែលមានឈ្មោះ ជាកម្មសិទ្ធិបានលួច យកទៅ លក់។

គួរបញ្ជាក់ថា រថយន្តម៉ាកតូយ៉ូតា មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AN-០០៩០ ដែលជាអំណោយរបស់លោក ឃ្លាំង ហួត អភិបាលខណ្ឌ ជ្រោយចង្វារ ត្រូវបានចោរលួចបាត់ និងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។ បន្ទាប់ពីបាត់រថយន្តជាទីស្រលាញ់ លោក ជួន ប៊ុនរឿន ហៅប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ ក៏បានទៅដាក់ពាក្យបណ្តឹងនៅ កងរាជ អាវុធហត្ថ និងនគរបាលខណ្ឌដើម្បីឲ្យជួយស្រាវជ្រាវ ព្រមទាំងប្រកាស និងផ្សាយព័ត៌មានតាមបណ្តាញសង្គម និង សារព័ត៌មាន។ អ្វីដែលមិននឹងស្មានដល់បន្ទាប់ពីមានការផ្សាយ និងបង្ហោះព័ត៌មានស្រាប់តែមានព័ត៌មានថា រថយន្តនោះ មិនមែនត្រូវចោរលួចទេ ឈ្មោះ រ័ត្ន អារីយ៉ា ដែលជាភរិយា ជាអ្នកលួចយកទៅលក់ ព្រោះរថយន្តនោះ បានធ្វើប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ដាក់ឈ្មោះ ប្រពន្ធ។

តាមការឡាយព័ត៌មានរបស់លោក ជួន ប៊ុនរឿន បានឲ្យដឹងថា រយៈពេល២ថ្ងៃមកហើយ ដែលលោកមិនបានដេកនោះទេ បន្ទាប់ពី រថយន្ត ដែលជាអំណោយ របស់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ឲ្យសម្រាប់ជិះបម្រើការមនុស្សធម៌នោះត្រូវបាន ចោរ លួច។ លោក ប៊ុន រឿន ក៏បានឲ្យដឹងទៀតថា កាលពីរសៀល ថ្ងៃទី១៦ ខែឧសភា រថយន្តនោះ ត្រូវបានប្រពន្ធរបស់ខ្លួនជិះ យកទៅកក់ សក់ ហើយទៅបាត់ហើយ នៅវេលាម៉ោងប្រមាណ៥ល្ងាច គាត់ក៏បានទូរស័ព្ទទៅថាចូលផ្សារទិញម្ហូប ហើយ ក្រោយមកម៉ោងប្រមាណ ៦ថា យករថយន្តមកទុកសាលាខណ្ឌ ហើយបាត់រហូត ទាក់ទងក៏មិនចូល ដោយស្មានថា ទៅលេងផ្ទះបងប្អូន។

ពេលទៅរករថយន្តជិះក៏បានផ្អើលបាត់រថយន្ត ហើយក៏បានទៅប្តឹង កងរាជអាវុធហត្ថខណ្ឌកាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ព្រមទាំង ផ្សព្វផ្សាយ តាមបណ្តាញសារព័ត៌មាន ហើយ លោកមានសង្ឃឹមថា ចោររត់មិនរួចនោះទេ។លុះម៉ោងប្រមាណ៧ទៅ៨យប់ ថ្ងៃទី១៨ ខែឧសភា មានតេមកថា រថយន្តនោះត្រូវបានឈ្មោះ រ័ត្ន អារីយ៉ា ដែលជាម្ចាស់ដើមយកមកលក់លោកធ្លាក់ថ្នើម។ លោកបញ្ជាក់ថា រថយន្តនោះត្រូវបានលោក ឃ្លាំង ហួត ទិញឲ្យដើម្បីបម្រើក្នុងមូលដ្ឋាន និងការងារមនុស្សធម៌។ នៅក្នុងការកាត់ឈ្មោះ ក៏បានដាក់ ព្រោះប្រពន្ធខ្ញុំទាំងអស់ ព្រោះរបស់របរដែលគាត់ទិញដាក់ឈ្មោះ ប្រពន្ធទាំងអស់។

មុនដំបូងមិនជឿនោះទេតែក្រោយមកក៏បានទទួលឯកសារជាបន្តបន្ទាប់ ទើបច្បាស់ថា ប្រពន្ធជាអ្នកលក់រថយន្ត ដោយមានឯកសារ ទិញ លក់ ត្រឹមត្រូវ ដោយរថយន្តទិញក្នុងតម្លៃ ១៨,៥០០ដុល្លារ លក់បាន១៦,៨០០ដុល្លារ។ លោក ជួន ប៊ុនរឿន ក៏បានឲ្យដឹងទៀតថា ពេលនោះ ខ្ញុំសោកស្តាយដែលបាត់ឡាន ជាទីស្រឡាញ់ដែលមេទិញឲ្យសម្រាប់បម្រើការងារមនុស្សធម៌ ហើយសោកស្តាយដែលមិន បានបំពេញកាតព្វកិច្ច ដែលខ្វះខាត។ លោក ជួន ប៊ុនរឿន ក៏បានប្រកាសមិនទទួលស្គាល់ប្រពន្ធខ្ញុំឈ្មោះ រ័ត្ន អារីយ៉ា ទៀត ហើយសុំ ប្តឹង ទៅតុលាការដើម្បីលែងលះ។ មិនអស់ចិត្តមិនដែលឈ្មោះគ្នាសោះ សូមជួនពរឲ្យមានសេចក្កីសុខ។

ចំណែកប្រពន្ធខ្ញុំ ប្រមូលលុយយកទៅអស់រួមមានលុយលក់រថយន្ត, មាស ប្រមាណ៧ទៅ៨តម្លឹង ប្លាក់ទីនប្រមាណ៣ទៅ៤តម្លឹង សរុប ប្រមាណ៣ទៅ៤ម៉ឺនដុល្លារ។ លោកបញ្ជាក់ថា ពេលនោះលោកបន្សល់ទុកនូវសោនាកម្ម និងការឈឺចាប់ និងទ្រព្យសម្បត្តិមហា សាលរបស់ខ្ញុំ គឺកូន៤នាក់ ម្តាយក្មេក ចាស់ជរា និងបំណុលធានាគារ ព្រមទាំងលុយនៅក្នុងហោប៉ៅ១,៧០០លុយខ្មែរ៕

ផ្សាយផ្តាល់

ការពិតចោរលួចឡានគឺជាប្រពន្ធខ្ញុំ!

Gepostet von TNB TV News Brand am Samstag, 18. Mai 2019

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង