Left Out Banner
Right Out Banner

ខឹងប្តីដើរផឹកស៊ីនិយាយមិនស្តាប់ ប្រពន្ធបិទទ្វាធ្វើយកក្រមាចងកសម្លាប់ខ្លួន

65

រាជធានីភ្នំពេញ ៖ កាលវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួលគ្មានលេខជិតផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ ២ខណ្ឌពោធិ៍សែនជ័យ មានស្ត្រីវ័យ២៨ឆ្នាំ ម្នាក់ ដាច់ចិត្តបញ្ចប់ជីវិតដោយខ្លួនឯង ដោយបានយកក្រមាចងកសម្លាប់ ខ្លួនទៅនឹងចម្រឹងបង្អួចក្នុងផ្ទះជួលមួយកន្លែងចោលប្ដីពិការជើងទាំងសងខាង បន្ទាប់ពីទំនាស់ជាមួយប្ដីតិចតួចបង្កភ្ញាក់ផ្អើល។ ស្ត្រីរងគ្រោះមានឈ្មោះ ទូច យឹង ភេទស្រី អាយុ៣៨ឆ្នាំ មុខរបកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ខាងលើមានស្រុកកំណើត ភូមិឈើទាល ឃុំឈើទាល ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

ប្តីមានឈ្មោះ ឌុច សំអាត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបគ្រូបង្រៀនភាសាអង់គ្លេសស្នាក់នៅជាមួយគ្នា។ ប្ដីបានឲ្យដឹងថា រូបគាត់ និងប្រពន្ធបានយកគ្នាជាប្ដីប្រពន្ធបានរយៈពេលពេល២ឆ្នាំមកហើយ មិនរៀបការនោះទេ ហើយក៏គ្មានកូននោះទេថែមទាំងស្រឡាញ់គ្នា ណាស់មួយរយៈប៉ុន្មាន ខែចុងក្រោយនេះតែងតែរកាំរកូសឈ្លោះគ្នាសឹងរាល់ថ្ងៃ ដោយប្រពន្ធរបស់គាត់ខឹង និងប្ដីមានមិត្តភក្តិច្រើន ឧស្សាហ៍ មកផឹកស៊ីស្ទើររាល់ថ្ងៃ ហើយប្រពន្ធរបស់គាត់មិនចូលចិត្តនៅល្ងាចមុនកើតហេតុប្ដីមានកម្មវិធីផឹកស៊ីនៅក្នុងផ្ទះនេះដែរ។ ក្រោយពីផឹកស៊ីរួចក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនអស់ទៅហើយរូបគាត់ជាប្ដីបានចូលបន្ទប់ទឹកស្រាប់តែចេញមកវិញ ឃើញប្រពន្ធបាន ចងកនឹងចម្រឹងបង្អួច។

ឃើញដូច្នោះ រូបគាត់យកជើងម៉ាមកដាក់ ដើម្បីឡើងជួយប្រពន្ធតែជួយមិនបានរួចវាចេញទ្វាមុខឲ្យបងប្អូនជិតខាងជួយ តែទ្វាត្រូវបាន ប្រពន្ធរបស់គាត់ចាក់សោជាប់រួចរូបាត់បានវាយបំបែកកញ្ចក់ស្រែកឲ្យគេជួយបណ្ដាលមុតជើងឈាមប្រឡាក់ពេញឥដ្ឋការ៉ូរួចហើយប្រជាពរដ្ឋបានជួយស្រាយខ្សែចេញពីក៏តែប្រពន្ធរបស់គាត់បានស្លាប់បាត់ទៅហើយ។ សមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច្ច័យ ក្រោយពីនិត្យរួចរាល់ សមត្ថកិច្ចឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាដកមែន រួចកប្រគល់ សពឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតរៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង