Left Out Banner
Right Out Banner

ព្រឹត្តិការណ៍ជ្រើសរើសជើងឯកនៅTV5 រកឃើញម្ចាស់កៅអី៨នាក់

74

រាជធានីភ្នំពេញ ៖ ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម កាលពីថ្ងៃទី១៨ ឧសភា ត្រូវបានបញ្ចប់ទៀតហើយ ដោយកីឡាករបង្គោលខៀវ សូត្រវាសនា មកពីក្លិបបក្សីស្លាបដែក បានក្លាយជា អ្នកបានឡើងវគ្គ៨នាក់ បន្ទាប់ពីឈ្នះពិន្ទុបង្គោលក្រហម ប្ញទ្ធិ សាស្ត្រាវុធ ដែលជាសិស្សជើងខ្លាំងមកពីក្លិបអាណាចក្រប្រយុទ្ធ ខេត្តសៀមរាប។

នេះជាការប្រកួតរវាងអ្នកឈ្នះទាំង១៦នាក់ យកតែ៨នាក់ ក្នុងសប្ដាហ៍ទី៣។ ខុសពីគូប្រកួតផ្សេងៗ ដែលប្រើរយៈពេលប្រកួត ៣ទឹក ដូចគ្នា ប៉ុន្តែពេលខ្លះក៏ព្រលែងដៃដាក់គ្នាខ្លះៗ សម្រាប់មួយគូនេះគេកត់សម្គាល់ថា កីឡាករម្ខាងៗអត់មានសំចៃដៃ ឬទុកមុខឲ្យគ្នា តែម្ដង ពេញរយៈពេល៣ទឹក ដែលនេះអាចមកពីអ្នកទាំងពីរសុទ្ធតែត្រូវការឡើងទៅកាន់វគ្គបន្ត ហើយមិនចង់ជ្រុះចេញពីកម្មវិធី។ យ៉ាងណាមិញ កីឡាករទាំងពីរមិនអាចទទួលឱកាសឡើងទៅវគ្គបន្តនោះទេ ដោយការប្រកួតបើទោះជាបង្គោលក្រហម ប្ញទ្ធិ សាស្ត្រាវុធ ដែលជាកីឡាករជើងខ្លាំង និងមានប្រវត្តិធ្លាប់ខ្លាំងស្ទើរគ្រប់សង្វៀនមកហើយ ក៏បង្គោលខៀវនៅតែដណ្ដើមបានជ័យជម្នះ។

កីឡាករបង្គោលខៀវ បង្ហាញអារម្មណ៍លោតកញ្ជ្រោលសប្បាយអរចង់ហោះ បន្ទាប់ពីត្រូវបានគណៈកម្មការប្រកាសថាបានឈ្នះពិន្ទុ ដោយសារតែគេប្រកាសថា មិនចង់ជឿថាឈ្មោះរបស់ខ្លួនត្រូវបានប្រកាសឲ្យជាប់ក្នុងវគ្គ៨នាក់ ដែលវគ្គកាន់តែសំខាន់ក្នុងការប្រកួត ជើងឯក។ យ៉ាងណាមិញលោកនៅតែបង្ហាញអារម្មណ៍ភ័យៗសម្រាប់ការប្រកួតជម្រុះក្នុងវគ្គបន្ត ដោយមិនទាន់ដឹងថានឹងមាន សំណាងបែបនឹងម្ដងទៀត ឬត្រូវជ្រុះហាលអាវលែងបានប្រកួតបន្តនោះទេ៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង