Left Out Banner
Right Out Banner

លោក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយមេបញ្ជាការនៃប្រទេសវៀតណាម

65

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធនពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយនឹងមេបញ្ជាការ បញ្ជាការដ្ឋានការពារ ព្រំដែន នៃប្រទេសវៀតណាម នៅថ្ងៃទី១៥ ខែឧសភា​​ ឆ្នាំ២០១៩។ ឧត្តមសេនីយ៍​ទោ​ ហ័្វង ស៊ុនជៀន (HOANG XUAN CHIEN) មេបញ្ជាការ​បញ្ជាការ​ដ្ឋាន​ការពារព្រំដែននៃប្រទេសវៀតណាម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។

លោកបានលើកឡើងថា ការរក្សាទំនាក់ទំនងល្អរវាងកងទ័ព នៃប្រទេសទាំងពីរ បានចូលរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពតាម បន្ទាត់ព្រំដែន ដែលបង្កើតឱកាសឱ្យប្រជាជននៃប្រទេសទាំងពីរអាចប្រាស្រ័យទាក់ទងគ្នា និងប្រកបរបររកស៊ីបានយ៉ាងងាយស្រួល។ លោក ឧត្តមសេនីយ៍ សង្ឃឹមថា វប្បធម៍នៃកិច្ចទំនាក់ទំនងល្អនេះនឹងនៅបន្តទៅថ្ងៃអនាគត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមថា កិច្ចសហប្រតិបត្តិការនៃការថែរក្សាទំនាក់ទំនងព្រំដែនសន្តិភាព និងស្ថិរភាព នៃប្រទេសកម្ពុជា និងប្រទេសវៀតណាម ជាអ្វីដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចង់បាន។ លោកឧត្តមសេនីយ៍ បានបន្តថា ការណ៍នេះបានប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនដែលរស់នៅតំបន់នោះ៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង