Left Out Banner
Right Out Banner

ទីបំផុត ឱក សុគន្ធកញ្ញា ចូលរោងកាលតាមការកំណត់ហើយ

110

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ មង្គលការកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី បានចាប់ផ្ដើមហើយក្រោមវត្តមានមេបាចាស់ទុំ និងភ្ញៀវសិល្បៈចូលរួមយ៉ាងច្រើនកុះករផងដែរ។ គេក៏បានឃើញសារអបអរសាទរ និងជូនពរឲ្យអ្នកទាំងពីរឲ្យជួបប្រទះតែសុភមង្គល និងស្រឡាញ់គ្នាជារៀងរហូត។

ម្យ៉ាងវិញទៀត អ្វីដែលបានធ្វើឲ្យប្រិយមិត្តមានការ ចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺគេឃើញកូនកម្លោះ និងកូនក្រមុំ មានទឹកមុខ ញញឹមស្រស់ស្អាតណាស់ នៅក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួនពោរពេញដោយអារម្មណ៍រំភើប។ មង្គលការ ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី នឹងហែជំនួនជួបជុំភ្ញៀវកិត្តិយសឯកឧត្ដមលោកជំទាវព្រមទាំងមិត្តភក្ដិក្នុង និងក្រៅសិល្បៈនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខា ជ្រោយចង្វារ៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង