Left Out Banner
Right Out Banner

ជម្លោះពាណិជ្ជកម្មអាមេរិក-ចិន អាចនឹងធ្វើឲ្យបាត់បង់ការងារប្រហែល១លានកន្លែងនៅក្នុងសហរដ្ឋអាមេរិក

88

សហរដ្ឋអាមេរិក ៖ ក្រុមអ្នកឯកទេសរបស់ចិនបាននិយាយនៅឯកិច្ចប្រជុំមួយក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យថា ជម្លោះពាណិជ្ជកម្ម ដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងប្រទេសចិននឹងធ្វើឱ្យសហរដ្ឋអាមេរិកបាត់បង់ការងារជិត១លានកន្លែង។ សហរដ្ឋអាមេរិកបាន ចាប់ផ្ដើមដំឡើងពន្ធគយពីចំនួន១០%ទៅដល់២៥%ទៅលើទំនិញនាំចូលពីប្រទេសចិនដែលមានតម្លៃគិតជាទឹកប្រាក់ស្មើនឹង ២០០ពាន់លាន ដុល្លារអាមេរិកកាលពីថ្ងៃសុក្របើទោះបីជាកិច្ចពិភាក្សាពាណិជ្ជកម្មរវាងប្រទេសទាំង២កំពុងបន្តធ្វើឡើងដ៏ដោយ។

យោងតាមក្រុមអ្នកឯកទេសរបស់ចិន ទង្វើនេះរបស់សហរដ្ឋអាមេរិកបានត្រឹមតែនឹងធ្វើឲ្យឱនភាពពាណិជ្ជរបស់ខ្លួនកើនឡើងប៉ុណ្ណោះ ហើយពិភពលោកនឹងមិនបានឃើញពីការផ្លាស់ប្ដូរដ៏ឆាប់រហ័សនៃសង្វាក់ឧស្សាហកម្មសកលទៅកាន់សហរដ្ឋអាមេរិកនោះទេ។

ក្រុមអ្នកឯកទេសបាននិយាយថាគេត្រូវការរយៈពេលជាច្រើនទសវត្សរ៍ដើម្បីឲ្យខ្សែសង្វាក់ឧស្សាហកម្មដែលមានស្រាប់ធ្វើការផ្លាស់ប្តូររចនាសម្ព័ន្ធរបស់ពួកគេឡើងវិញហើយក្រុមហ៊ុននានាដូចជាក្រុមហ៊ុន Tesla និងក្រុមហ៊ុន Ford ក៏ត្រូវការពេលជាច្រើនទសវត្សរ៍ ដូចគ្នា ដើម្បីផ្លាស់ប្តូររោងចក្ររបស់ខ្លួនទៅកាន់ប្រទេសចិនដើម្បីស្វែងរកទីផ្សារ និងខ្សែសង្វាក់ឧស្សាហកម្មដែលលូតលាស់ពេញទំហឹង។ ក្រុមអ្នកឯកទេសរបស់ចិនបាននិយាយថា ផលិតផលរបស់ចិនមានទីផ្សារផ្សេងទៀតជាងសហរដ្ឋអាមេរិក៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង