Left Out Banner
Right Out Banner

សាសនិកឥស្លាមខេត្តសៀមរាប ត្រូវបានអាជ្ញាធរខេត្តប្រគល់កន្លែងបន្ទប់សម្រាប់ថ្វាយបង្គំ

95

សៀមរាប ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប អាជ្ញាធរខេត្តសៀមរាប បានប្រគល់កន្លែងបន្ទប់ថ្វាយបង្គំសម្រាប់សាសនិកឥស្លាមនៅក្នុងមន្ទីរពេទ្យសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត លោក វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន មន្ទីរសុខាភិបាល និងលោក អែល សៀត អនុប្រធានសាសនាឥស្លាមខេត្តសៀមរាប ព្រមទាំង មានការចូលរួមពីលោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងបងប្អូនខ្មែរឥស្លាមអញ្ជើញ ចូលរួមផងដែរ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបាន មានប្រសាសន៍ថា ដើម្បីអនុវត្តន៍គោលនយោយបាយរបស់សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការធ្វើសុខដុមនីយកម្មសាសនា និងដើម្បីសម្រួលដល់ ការប្រណិបត្តិរបស់បងប្អូនសាសនិកឥស្លាម និងគ្រូពេទ្យ និស្សិតមូស្លីម ដែលមកទទួលសេវាព្យាបាល និងបំពេញការងារក្នុងមន្ទីរពេទ្យ ក្រសួងសុខាភិបាលស្នើប្រធានមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែកទាំងអស់ ចាត់ចែងរៀបចំឲ្យមានបន្ទប់សម្រាប់ប្រណិបត្តិសាសនា អ៊ីស្លាមឲ្យបានសមរម្យ៕

 

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង