Left Out Banner
Right Out Banner

សម្ដេចតេជោឧបត្ថម្ភប្រាក់១ម៉ឺនដុល្លារ ដល់បុរសម្នាក់ដែលបានជួយក្មេងស្រីអាយុ៨ឆ្នាំម្នាក់ឲ្យរួចផុតពីសេចក្តីស្លាប់ ក្នុងហេតុការណ៍ផ្ទុះហ្គាសឆេះរថយន្ត

28

ខេត្តបាត់ដំបង ៖ ដោយក្តីអាណិតអាសូរបុរសម្នាក់ត្រូវភ្លើងឆេះខ្លោចប្រាណ ព្រោះតែបានជួយក្មេងស្រីអាយុ៨ឆ្នាំម្នាក់ឲ្យរួចផុត ពីសេចក្តីស្លាប់ ក្នុងហេតុការណ៍ផ្ទុះហ្គាសឆេះរថយន្តនៅក្រុងតាខ្មៅបណ្តាលឲ្យគាត់ត្រូវឆេះភ្លើងពេញខ្លួនប្រាណ ពេលនេះកំពុង សម្រាលព្យាបាលនៅមន្ទីរពេទ្យ ក្រុងបាត់ដំបងនោះ សម្តេចតេជោ ហ៊ុន សែន​ និង​សម្តេច​កិតិ្តព្រឹទ្ធបណ្ឌិត បានជួយឧបត្ថម្ភថវិកា ដល់លោកពូ ឃុត សំណាង ចំនួន១ម៉ឺនដុល្លារ ដែលការប្រគល់ថវិកានេះបាននាំយកដោយផ្ទាល់ដៃពីសំណាក់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

លោកស្រី ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ក្នុងទឹកមុខអាណិតអាសូរ បានមានប្រសាសន៍ថា គួរឲអាណិតណាស់លោកពូណាស់ ក្នុងអាការៈភ្លើងឆាបឆេះពេញខ្លួនប្រាណ និងភាពក្តៅរលាកឈឺផ្សាពេញរូបរាងកាយ។ នេះគឺជាអំពើដ៏ល្អដែលជួយសង្គ្រោះ ជីវិតក្មេងស្រីម្នាក់ឲ្យរួចផុតពីសេចក្តីស្លាប់។

លោកស្រីបន្តថា ថវិកាចំនួន១ម៉ឺនដុល្លារ ដែលជាទឹកចិត្តដ៏សប្បុរសរបស់សម្តេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតអាចជួយ ឧបត្ថម្ភដោះស្រាយ និងអាចជួយកាត់បន្ថយថ្លៃនៃការចំណាយព្យាបាល និងការលំបាកផ្សេងៗផងដែរ។ លោកពូ ឃុត​ សំណាង​ សូមគោរពថ្លែងអំណរគុណសម្តេចទាំងទ្វេ និងបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានជួយឧបត្ថម្ភគាំទ្រ និងផ្ដល់ ក្តីអាណិតអាសូរចំពោះរូបគាត់។ សូមរំលឹកថា លោកពូ ឃុត​ សំណាង​ គឺជាវីរៈបុរសជួយសង្គ្រោះក្មេងស្រីម្នាក់ចេញពី ការផ្ទុះហ្គាស រថយន្តនៅក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល ​បណ្តាល​ឲ្យ​គាត់​ត្រូវ​ភ្លើង​ឆេះ​ពេញខ្លួនស្ទើរ​បាត់​បង់ជីវិត​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង