Left Out Banner
Right Out Banner

លោក សួន បវរ អភិបាលខេត្ដបន្ទាយមានជ័យ ត្រូវរាជរដ្ឋាភិបាលបញ្ចប់ដំណែងហើយ

105

ខេត្តបន្ទាយមានជ័យ ៖ ប្រភពព័ត៌មានពីមន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលបានឲ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក្រាបបង្គំទូលថ្វាយទៅព្រះមហាក្សត្រ គោរពស្នើសុំផ្ទេរភារកិច្ចលោក សួន បវរ ពីអភិបាលខេត្ត បន្ទាយមានជ័យ ជំនួសដោយលោក អ៊ុំ រាត្រី ជាអភិបាលខេត្តវិញ។

ការស្នើរសុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្លាស់ប្តូរមុខតំណែងនេះ ត្រូវបាន អ្នកវិភាគមួយចំនួនសង្ស័យថា អាចមកពីលោក សួន បវរ  ត្រូវបានស្ដ្រីម្នាក់ទម្លាយរឿងអាស្រូវរស់នៅជាមួយគ្នារាប់ឆ្នាំមិនទទួលខុសត្រូវ រហូតដល់មានការប្ដឹងផ្ដល់ ស្រែកតវ៉ា ទាមទារឲ្យលោក សួន បវរ ចេញមុខទទួលខុសត្រូវពាក់ព័ន្ធទៅនឹងចំណងស្នេហារបស់ពួកគេដែលធ្លាប់រស់នៅជាមួយគ្នា។

យោងតាមសារព័ត៌មានក្នុងស្រុកមួយបានផ្សាយមុននេះបានឲ្យដឹងថា លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ត្រូវបានប្រមុខ នៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ស្នើទៅព្រះមហាក្សត្រធ្វើការផ្ទេរភារកិច្ចឲ្យមកបម្រើការងារនៅក្រសួងមហាផ្ទៃ ដោយស្នើតែងតាំងអភិបាលរងម្នាក់ គឺលោក អ៊ុំ រាត្រី ជំនួសវិញ។ ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគោរពស្នើសុំបញ្ចូល លោក គឹង វណ្ណៈ ក្របខណ្ឌមន្ដ្រីនគរបាលជាតិ ជាអភិបាលរងខេត្តបន្ទាយមានជ័យផងដែរ៕

 

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង