Left Out Banner
Right Out Banner

ស្នងការរាជធានីភ្នំពេញជួបសំណេះសំណាល​ជាមួយបេក្ខជន​ ដែលប្រឡងជាប់ជាស្ថាពរក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ

50

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានជួបសំណេះសំណាល​ជាមួយបេក្ខជន​ និងបេក្ខនារីដែលប្រឡងជាប់ជាស្ថាពរក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិបានផ្តល់ការណែនាំជាច្រើនដូចជា៖​

-​ ត្រូវទៅរៀននៅសាលាទៅតាមកម្មវិធីសិក្សាដែលបានកំណត់ ហើយពេលរៀនចប់​ ត្រូវចូលមកបម្រើការងារតាមខណ្ឌ​ និងប៉ុស្តិ៍នៅក្នុងរាជធានីភ្នំពេញ​ មិនអនុញ្ញាតឲ្យផ្លាស់ប្តូរទៅនាយកដ្ឋានផ្សេងឡើយ​ ព្រោះបើអនុញ្ញាត​ កម្លាំងតាមប៉ុស្តិ៍​ និងខណ្ឌ​នៅតែខ្វះខាតដដែល
-ត្រូវចេះគោរពមេកើយត្រឹមត្រូវ​តាមក្បួនកងកម្លាំង
-ត្រូវរៀនសូត្រ​ និងចេះវិវត្តន៍ខ្លួនឲ្យទាន់សម័យកាល​ ដើម្បីងាយស្រួលប្រឆាំងនឹងបទល្មើសថ្មីៗ
-ត្រូវកាត់សក់ខ្លី​ និងសម្លៀកបំពាក់ត្រឹមត្រូវ
-មិនត្រូវពាក់ព័ន្ធគ្រឿងញៀន​ ហើយមិនត្រូវអាងខ្សែថានឹងការពារយើងពេលប្រព្រឹត្តិខុសនោះទេ ព្រោះស្ថាប័នអាចដកចេញពីក្របខណ្ឌបានភ្លាមៗ

-មិនត្រូវពាក់ឯកសណ្ឋាននគរបាលខុសម៉ោងធ្វើការឡើយ
-ត្រូវគោរពទង់ជាតិជាប្រចាំ​ ពេលមិនគោរពទង់ជាតិ​ ដូចយើងដកព្រលឹងខ្លួនយើង​ យើងនឹងស្លាប់ភ្លាម
-​ មិនត្រូវផឹកស៊ីអាវាសែ​ដែលប៉ះពាល់ដល់កិត្តិយសខ្លួន
-ត្រូវហាត់ក្បាច់គុនឲ្យបានច្រើន​ ដើម្បីងាយស្រួលបង្រ្កាបបទល្មើស
-ត្រូវជួយការពារសន្តិភាព​ និងបម្រើសេវាសាធារណ:ជូនពលរដ្ឋឲ្យបានល្អ
-ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ​ ព្រោះយើងជាមន្រ្តីអនុវត្តន៍ច្បាប់​ ត្រូវជាគំរូដល់ពលរដ្ឋ៕

 

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង