Left Out Banner
Right Out Banner

សម្តេចក្រឡាហោម អនុញ្ញាតឲ្យនិស្សិតខ្មែរដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសនូវែលហ្សេឡង់ចូលជួបសម្តែងការគួរសម

77

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យនិស្សិតខ្មែរដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសនូវែលហ្សេឡង់ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍មួយចំនួនមុនពួកគាត់ទៅបន្តការសិក្សានៅប្រទេសនូវែលហ្សេឡង់។

ថ្លែងនៅក្នុងកិច្ចជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍មួយចំនួនដល់ និស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រដើម្បីឲ្យក្លាយជាទំពាំងស្នងឫស្សី និងពេលបញ្ចប់ការសិក្សាត្រូវជួយបម្រើសង្គមខ្មែរឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅលើជំនាញដែលខ្លួនបានសិក្សានោះ។

សម្តេចបានបញ្ជាក់ប្រាប់ដល់និស្សិតទាំងនោះទៀតថា ជាធម្មតានិស្សិតកម្ពុជាតែងតែទៅបន្តការសិក្សានៅក្រៅប្រទេសក្រោយពីពួកគាត់ប្រឡងជាប់អាហារូបករណ៍ ជាក់ស្តែងដូចកូនក្មួយនាពេលនេះយ៉ាងដូច្នេះដែរ។

ដូច្នេះហើយបន្តសាមគ្គីភាពជាមួយគ្នាទាំងក្រៅប្រទេស និងក្នុងប្រទេសបើមានឱកាសជួយសាបព្រួសនូវអ្វីដែលជាអរិយធ៌ម វប្បធ៌មល្អរបស់កម្ពុជាទៅដល់បរទេសឲ្យគេបានដឹងពីកម្ពុជា ជាពិសេសត្រូវខិតខំថែរក្សាយកចិត្តទុកដាក់ចំពោះសុខភាព ដើម្បីឲ្យមានលទ្ធភាពក្នុងការសិក្សារៀនសូត្រ បានល្អប្រសើរ ទទួលយកចំណេះដឹងមកចូលរួមកសាង និងអភិវឌ្ឍន៍សង្គមនៅកម្ពុជាវិញបន្ទាប់ពីត្រូវបានបញ្ចប់ការសិក្សានៅទីនោះ៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង