Left Out Banner
Right Out Banner

មនុស្ស៨០០លាននាក់នឹងអត់ការងារធ្វើ នៅឆ្នាំ២០៣០ ដោយសារមនុស្សយន្ដ

122

បច្ចេកវិទ្យា ៖ និន្នាការបច្ចេកវិទ្យាពិភពលោក គិតមកដល់បច្ចុប្បន្ននេះមានរឿងច្រើនណាស់ដែលបានកើតឡើង នៅជុំវិញពិភពលោក ជាពិសេសវាបានចូលមកសម្រួលដល់ជីវិតរស់នៅរបស់មនុស្សយើងបានច្រើនមកហើយ តាមរយៈការបង្កើតនៅសម្ភារបច្ចេកវិទ្យាប្រើប្រាស់ថ្មីៗជាច្រើន។

មិនត្រឹមតែប៉ុណ្ណោះ បើតាមការរកឃើញនៅក្នុងប្រទេសជឿនលឿនដូចជាអាមេរិក និងអាល្លឺម៉ង់ កម្លាំងពលកម្មជាង ១ ភាគ ៣ នៃឆ្នាំ ២០៣០ នឹងត្រូវរៀនសូត្រពីអ្វីដែលថ្មីបន្ថែមទៀត ដើម្បីរកការងារធ្វើ ជាពិសេសប្រទេសចិនជាដើម អ្នកមានការងារធ្វើជាង ១២% នៃប្រជាជនសរុប អាចត្រូវផ្លាស់ប្ដូរការងារ ឬ អត់មានការងារធ្វើផងដែរ ។

បើយោងតាមរបាយការចាស់ដែលបង្ហាញថា នៅក្នុងរោងចក្រ និងសហគ្រាសធំៗជាច្រើន នៅជុំវិញពិភពលោក នឹងមានវត្តមានរបស់មនុស្សយន្ដនេះចូលទៅធ្វើការមុនគេ ដោយ Robots អាចធ្វើការបានច្រើនម៉ោងក្នុងមួយថ្ងៃ មិនទាមទារនៅលុយតបស្នងថ្លៃធ្វើការ ដោយគ្រាន់ត្រូវការយើងសាកបញ្ចូលអគ្គិសនីទៅដល់វាប៉ុណ្ណោះ។ គួរបញ្ជាក់ដែរថា វត្តមានរបស់ Robots នេះ ជារបកគំហើញដែលថ្មីសម្រាប់់ពិពភលោក និងអាចជួយសម្រួលដល់ការងារមនុស្សច្រើន ក៏ប៉ុន្ដែទន្ទឹមនឹងនេះ វាក៏បង្កើតជាហានិភ័យដល់មនុស្សយើងដែរ ដែលធ្វើឲ្យមនុស្សជាង ៨០០ លាននាក់អត់ការងារធ្វើ ហើយអាចបន្ដកើនឡើងទៀតផងដែរ នៅថ្ងៃអនាគត៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង