Left Out Banner
Right Out Banner

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​សម្ពោធ​វិមាន​អនុស្សាវរីយ៍ «​នយោបាយ ឈ្នះ ឈ្នះ​» និង​អបអរសាទរ​ខួប​២០​ឆ្នាំ នៃ​ការ​បញ្ចប់​ភ្លើងសង្គ្រាម​នៅ​កម្ពុជា

36

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ៧​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ «​នយោបាយ ឈ្នះ ឈ្នះ​» និង​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការ​បិទ​បញ្ចប់​ភ្លើងសង្គ្រាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម «​នយោបាយ ឈ្នះ ឈ្នះ​» របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ ថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មាន​មោទនភាព​រីករាយ​ចំពោះ​ការ​សម្ភោ​ធ វិមាន ឈ្នះ ឈ្នះ នា​ពេល​នេះ​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​ខ្មែរ និង​មិត្ត​ភ័ក្តិ​បរទេស​ទាំងអស់​ដែល​បាន​ចូលរួម​អបអរសាទរ​ក្នុង​ទិវា​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​អបអរសាទរ និង ឧទ្ទិស​នូវ​សមិទ្ធផល​នៃ​នយោបាយ ឈ្នះ ឈ្នះ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ប្រឹងប្រែង​តស៊ូ​រស់នៅ​លើ​ទឹកដី​ដ៏​កម្សត់​មួយ​នេះ​។

ទន្ទឹម​នឹង​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សមាជិក សមាជិកា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​នៅ​ក្នុង​ដំណើរការ​នៃ​នយោបាយ ឈ្នះ ឈ្នះ ដែល​យើង​ស​ម្រ​ច​បាន​មក​ទល់​ពេល​នេះ ហើយ​សម្តេច​តេ​ជោ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ គណបក្ស​ហ្វុ​ន​ស៊ី​ន​ប៉ិច និង​អរគុណ​ដល់​បងប្អូន​អតីត​កងកម្លាំង​ខ្មែរក្រហម​ដែល​បាន​ផ្តល់​ឱកាស និង​រួម​គ្នា​ចុះចូល​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល ដែល​ចុង​ក្រោយ​គឺ​មេដឹកនាំ​ខ្មែរក្រហម​ដែល​ជា​ក្បាលម៉ាស៊ីន​សំខាន់​ៗ​ទាំងអស់​បាន​សម្រេច​មក​ចុះចូល​ដល់​ផ្ទះ​របស់​សម្តេច​តេ​ជោ​ដោយ​ផ្ទាល់​តែ​ម្តង​ដែល​ធ្វើ​អោយ​កម្ពុជា​ទាំងមូល​ទទួល​បាន​ជោគជ័យ​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍ បន្ត​ថា ពិត​ណាស់​ប្រទេស​កម្ពុជា​បាន​រំដោះ​ពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត នៅ​ថ្ងៃ​ទី ៧ មក​រា ឆ្នាំ​១៩៧៩ ក៏​ប៉ុន្តែ​ពេល​នោះ កម្ពុជា​មិន​ទាន់​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ​នៅឡើយ​ទេ គឺ​យើង​នៅ​មាន​ពួក​ខ្មែរក្រហម មាន​តំបន់​ត្រួតត្រា​ច្រើន និង​ពោរពេញ​ដោយ​គ្រោះថ្នាក់​ជា​ច្រើន​កន្លែង​ដូច​ជា តំបន់​ប៉ៃលិន សំឡូត ម៉ា​ឡៃ អន្លង់​វែង ឱ​រ៉ា​ល់ តា​កែន​កោះ​ស្លា និង​ភ្នំ​វ​ល៌្ល​ជាដើម​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បញ្ជាក់​ពី​ហេតុផល សំខាន់​ចំនួន​៣ ដែល​បាន​ដាក់​ចេញ​ក្នុង​ពេល​ធ្វើ​សមាហរណកម្ម​ខ្មែរក្រហម​ជាមួយ​រាជរដ្ឋាភិបាល គឺៈ ១)​ធានា​ចំពោះ​អាយុជីវិត និង​រូប​កាយ​។ ២)​ធានា​ចំពោះ​អាជីព និង​មុខរបរ និង ៣) ធានា​ចំពោះ​កម្មសិទ្ធិ រួម​ទាំង​ចលនា​ទ​ព្យ និង​អចលនទ្រព្យ​។ ដោយសារ​ជំនឿ​ទុកចិត្ត និង​ការ​ធានា​ចំពោះ​៣​ចំនុច​ខាងលើ​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បញ្ចប់សង្គ្រាម​ដោយ​ជោគជ័យ និង​មាន​សុខ​សន្តិភាព​ពេញលេញ​ក្នុង​រយៈពេល ២០​ឆ្នាំ​កន្លង​មកនេះ​។នៅ​ក្នុង​ឱកាស​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​អំពី​ផលប្រយោជន៍​ដែល​ទទួល​បាន​ពី​នៃ​នយោបាយ ឈ្នះ ឈ្នះ ដែល​យើង​ទទួល​បាន​ដូច​ជា​៖

១)​បាន​បញ្ចា​ប់​សង្គ្រាម​ប្រដាប់​អាវុធ​ទាំងស្រុង​លែង​មាន​តទៅ​ទៀត​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។
២)​ដំណើរការ​នៃ​ការ​បញ្ចប់សង្គ្រាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តំបន់​គ្រប់គ្រង​ដោយ​អតីត​ខ្មែរក្រហម​ចាប់ពី​ដើមឆ្នាំ ១៩៩៦ ដល់​ចុងឆ្នាំ​១៩៩៨ គឺ​មិន​មានការ​ប្រើប្រាស់​អាវុធ ហើយ​ក៏​មិន​មាន​មនុស្ស​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ដែរ​។
៣)​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​ឯកភាព​ទឹកដី បញ្ចប់​នូវ​តំបន់​ត្រួតត្រា​ច្រើន​មក​ជា​តំបន់​ត្រួត​ត្រាតែ​មួយ មាន​ព្រះមហាក្សត្រ​តែ​មួយ មាន​រដ្ឋធម្មនុញ្ញ​តែ​មួយ មាន​រាជរដ្ឋាភិបាល​តែ​មួយ និង​មាន​កងកម្លាំង​តែ​មួយ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​ការ​បង្រួបបង្រួម​ជាតិ សន្តិភាព និង​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​។

៤) ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​តំបន់​សមរភូមិ​ប្រយុទ្ធ និង​ទីកន្លែង​សមរភូមិ​ក្តៅ លែង​មានការ​ព្រួយបារម្ភ​រឿង​សង្គ្រាម និង​លែង​ព្រួយបារម្ភ​រស់នៅ​ព្រាត់ប្រាស់​គ្នា​រវាង​ប្តី ប្រពន្ធ និង​កូន​ទៀត​ហើយ​។
៥)​កម្ពុជា គឺជា​ប្រទេស​ដែល​ទទួល​បាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ ដែល​បាន​ឈាន​ពី​ប្រទេស​ក្រីក្រ ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កំរិត​ទាប និង​ឆ្ពោះទៅ​កាន់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ហើយនឹង​ឆ្ពោះទៅ​កាន់​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

ក្រោយ​ពី​បញ្ចប់សង្គ្រាម គឺ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ២ សំខាន់ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​គឺ ១)​ប្រែក្លាយ​តំបន់​សមរភូមិ​ត​ក្តៅ ទៅ​ជា​តំបន់​អភិវឌ្ឍន៍ និង​តំបន់​ទីផ្សារ និង ២) ប្រែក្លាយ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ឲ្យ​ទៅ​ជា​តំបន់​ដែល​មាន​សន្តិភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ​។
៦) ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់ សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ តាម​រយៈ​កិច្ចប្រជុំ​អន្តរជាតិ​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា EMEC, CLMV និង CLV ជាដើម​។ ទន្ទឹម​នឹង​នេះ កម្ពុជា​ក៏​ធ្លាប់​បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ត្រៀមខ្លួន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​ជា​ច្រើន​ទៀត​។ ទន្ទឹម​នឹង​នេះ កម្ពុជា​ក៏​បាន​បញ្ជូន​កងទ័ព​ទៅ​ចូលរួម​រក្សា​សន្តិភាព​ជាមួយ​អង្គការ​សហ​ប្រជា​តិ​ផង​ដែរ​។
៧)​ក្រោយ​ពេល​បញ្ចប់សង្គ្រាម​ភ្លាម គឺ​មាន​ពាណិជ្ជករ និង​អ្នក​វិនិយោគ​គិ​ន​ជា​ច្រើន​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ ជា​ពិសេស​ចំនួន​ភ្ញៀវ​ទេសចរ​គឺ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​។

នៅ​ក្នុង​ឱកាស​នេះ​ផង​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រា​នី ហ៊ុន​សែន បាន​អញ្ជើញ​ផ្តល់​កិត្តិយស​បំពាក់​គ្រឿង​ឥស្សិ​រយ​យស​ដល់​ឥស្សរជន​ដែល​មាន​ស្នាដៃ​មួយ​ចំនួន​ដែល​បាន​ចូលរួម​កសាង វិមាន ឈ្នះ ឈ្នះ នេះ​។ ទន្ទឹម​នឹង​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ​ដល់​ប្រតិបត្តិ​ករ​នយោបាយ ឈ្នះ ឈ្នះ ទាំងអស់ ជា​ពិសេស សម្តេច​តេ​ពិជ័យ​សេនា ទៀ បាញ់ និង​មន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​ទៀត​។ បន្ទាប់​មក សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ភោ​ធ វិមាន ឈ្នះ ឈ្នះ និង​អញ្ជើញ​ទស្សនា​ចម្លាក់​នៅ​តាម​ជញ្ជាំង ទស្សនា​សារៈមន្ទី​ពិ​ពរ​ណ៍​រូបថត​នៅ​ខាងលើ​វិមាន និង​ពិ​ពរ​ណ៌​ជា​ច្រើន​ទៀត​នៅ​ខាងក្រោម​វិមាន​នៅ​ក្នុង​បរិយាកាស​សប្បាយ​រីករាយ​ក្រៃ​លែង​៕ អត្ថបទ និង​រូបភាព​៖ FB Page Samdach Hun Sen,Cambodian Prime Minister

 

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង