Left Out Banner
Right Out Banner

តើ​បម្រាម​ដាច់ខាត​របស់​លោក ឃួ​ង ស្រេង អាច​មាន​ប្រសិទ្ធភាព​ទេ…?

81

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បម្រាម​ដាច់ខាត​ដោយ​មិន​ឲ្យ​មាន​រថយន្ត​ធំ​ៗ ចេញ ចូល រាជធានី​ភ្នំពេញ នៅ​ពេល​ថ្ងៃ និង​ប្រកាស​លុប​បំបាត់​មិន​ឲ្យ​មាន​ប័ណ្ណ​អនុញ្ញាត​ចេញ ចូល​រាជធានី​ប្រភេទ A-B និង​C ទៀត​ទេ​។ ការ​លើក​ឡើង​បែប​នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ក្រោម​ឱវាទ រដ្ឋបាល​ខណ្ឌចម្ការមន នៅ​សាលា​ខណ្ឌចម្ការមន​។ ក្នុង​ពិធី​សំណេះសំណាល​នោះ លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​ថា ចាប់ពី​ពេល​នេះ​តទៅ​ឡាន​ធំ ចេញ ចូល​រាជធានី​ភ្នំពេញ​ពេល​ថ្ងៃ មិន​អនុញ្ញាត​ឲ្យ​មាន​ដាច់ខាត ហើយ​ក៏​លែង​ឲ្យ​មានការ​កំណត់​ម៉ោង​នេះ ឬ​ម៉ោង​នោះ​ចេញ ចូល​ក្រុង​ដូច​មុន​ទៀត​ដែរ ដូច​ជា​ប័ណ្ណ​អនុញ្ញាត​ចេញ ចូល​A-B និង​C​ជាដើម​។

លោក​បន្ត​ថា កន្លង​មកនេះ រថយន្ត​ចេញ ចូល​រាជធានី​ភ្នំពេញ​បាន​តាម​ចិត្ត ឲ្យ​តែ​មាន​ប័ណ្ណ​អនុញ្ញាត​ចេញ ចូល​ក្រុង​ប្រភេទ​A-B និង​C​នេះ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ និង​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។ លោក ឃួ​ង ស្រេង បាន​ឲ្យ​ដឹង​ទៀត​ថា រឿង​ប័ណ្ណ​អនុញ្ញាត​ចេញ ចូល​ក្រុង​ប្រភេទ​A-B និង​C​នេះ គេ​អាច​ថតចម្លង​បាន​យ៉ាង​ស្រួល ហើយ​នរណា​គេ​ជា​អ្នក​យក​មក​ពិនិត្យ​ថា ពិត​ឬ​មិន​ពិត​នោះ គឺ​ធ្វើ​ឲ្យ​រថយន្ត​ធំ​ឆ្លៀតឱកាស​ចេញ ចូល​ក្រុង​បាន​។ ដូច្នេះ​ចាប់ពី​ពេល​នេះ​តទៅ​ឡាន​ធំ ចេញ ចូល​រាជធានី​ភ្នំពេញ​ពេល​ថ្ងៃ មិន​អនុញ្ញាត​ឲ្យ​មាន​ជា​ដាច់ខាត តែ​អាច​ចេញចូល​ក្រុង​បាន​ចាប់ពី​ម៉ោង ៨​ទៅ​៩​យប់ តែ​សម្រាប់​ផ្លូវ​បី​មិន​ឲ្យ​រថយន្ត​ធំ​ឆ្លងកាត់​ដាច់ខាត​នោះ គឺ​ផ្លូវ​ព្រះ​មុនី​វង្ស ស៊ី​សុវត្ថិ និង​ផ្លូវ​ព្រះ​នរោត្តម​។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ខណ្ឌចម្ការមន មាន​តែ​សង្កាត់​ទន្លេបាសាក់​មួយ ដែល​រៀបចំ​សណ្តាប់ធ្នាប់​នៅ​មិន​ទាន់​ល្អ ជា​ពិសេស​ការ​ចត និង​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​មិន​មាន សណ្តាប់ធ្នាប់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព​ទីក្រុង និង​មានការ​កកស្ទះ​ចរាចរណ៍ ដែល​សុំ​ឲ្យ​សង្កាត់​នេះ ពង្រឹង​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​ល្អ​ប្រសើរ​ឡើង​វិញ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក ឃួ​ង ស្រេង បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​រដ្ឋបាល​ខណ្ឌ​ច​ម្ករ​មន រួម​ទាំង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ដែល​កន្លង​មក បាន​យក​អស់កម្លាំង​កាយ​ចិត្ត​ក្នុង​កិច្ច​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ រួម​នឹង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាល​ល្អ​ប្រសើរ រហូត​ទទួល​បាន​ស្នាដៃ ជា​ច្រើន​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង