Left Out Banner
Right Out Banner

លទ្ធផល​ប្រឡង​បាក់​ឌុ​ប ជិត​ចេញ​ហើយ​ប្អូន​ៗ !

147

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ឲ្យ​ដឹង​ថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃ​ទី​២០ សីហា ២០១៨ នឹង​ប្រកាស​ជូន​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ចំពោះ​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​។ ដោយឡែក​បណ្ដា​ខេត្ត​ផ្សេង​ទៀត​នឹង​ប្រកាស​ជូន​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​។ តើ​និទ្ទេស ត្រូវ​បាន​កំណត់​យ៉ាងដូចម្ដេច? និទ្ទេស​មាន ៥​កម្រិត គឺ​និទ្ទេស A, B, C, D និង E​។

ការ​កំណត់​និទ្ទេស​មាន​ដូច​ខាងក្រោម ៖ A : ល្អ​ប្រសើរ = ពិន្ទុសរុប x ០,៩ B : ល្អ​ណាស់ = ពិន្ទុសរុប x ០,៨ C : ល្អ = ពិន្ទុសរុប x ០,៧ D : ល្អ​បង្គួរ = ពិន្ទុសរុប x ០,៦ E : មធ្យម = ពិន្ទុសរុប x ០,៥ បើ​តាម​ក្រសួង​អប់រំ ការ​បញ្ចូល​ពិន្ទុ​សាកល្បង នៃ​អនុ​គណៈកម្មការ​បញ្ចូល​ពិន្ទុ មុន​ដំណើរការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ​លើ​សន្លឹក​កិច្ចការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។

នា​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង អនុ​គណៈកម្មការ​បញ្ចូល​ពិន្ទុ​សន្លឹក​កិច្ចការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង (២០ សីហា ២០១៨) បាន​ទទួល​ការ​ណែនាំ​បច្ចេកទេស និង​ធ្វើការ​បញ្ចូល​ពិន្ទុ​សាកល្បង ដើម្បី​ធានា​បាន​ថា ដំណើរការ​នៃ​ការ​ស្រង់ បូក​ពិន្ទុ​ពិតប្រាកដ ដំណើរការ​ទៅ​ដោយ​រលូន ច្បាស់លាស់ និង​គ្មាន​កំហុសឆ្គង​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង